Latest Update

៧ចំណុចនេះត្រូវតែដឹង ប្រសិនបើអ្នកមិនចង់ឲ្យហេតុគ្រោះថ្នាក់ចរាចរណ៍កើតឡើង ពេលបើកបរ

កញ្ញា, 2, 2021 | By Rithy Media

គ្រាន់តែឮពាក្យថា «គ្រោះថ្នាក់ចរាចរណ៍» មានមនុស្សមិនតិចទេដែលភ័យតក់ស្លុត និងមិនចង់ដឹងលឺឬឃើញទិដ្ឋភាពបែបនេះកើតឡើងឡើយ។ គ្រោះថ្នាក់ចរាចរណ៍ ខ្លះគ្រាន់តែរងការខូចខាត ឬរងរបួសបន្តិចបន្តួចក៏រាប់ថាជារឿងធម្មតា ដោយឡែកមួយចំនួនទៀត ជីវិតត្រូវបានផ្លាស់ប្តូរទាំងស្រុង មានអ្នកខ្លះបានបាត់បង់បង្គោលគ្រួសារដ៏សំខាន់ អ្នកខ្លះបាត់បង់មនុស្សជាទីស្រលាញ់ អ្នកខ្លះត្រូវពិការជាដើមព្រោះតែឃាតករលាក់មុខដ៏កំណាចនៅលើដងផ្លូវមួយនេះតែម្តង។

៧ចំណុចនេះត្រូវតែដឹង ប្រសិនបើអ្នកមិនចង់ឲ្យហេតុគ្រោះថ្នាក់ចរាចរណ៍កើតឡើង និងដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ដែលអាចកើតឡើងជាយថាហេតុ ពោលគឺត្រូវត្រៀមឲ្យបានល្អជាមុនជាជាងស្ដាយនៅពេលក្រោយ៖

១. កុំចង់ឈ្នះ តែត្រូវប្រុងប្រយ័ត្នជានិច្ច

រាល់ការបើកបរសូមប្រុងប្រយ័ត្នឲ្យបានខ្ពស់បំផុត កុំយកផ្លូវសាធារណៈធ្វើជាកន្លែងសម្រាប់ប្រណាំងគ្នាអី។ ប្រសិនបើអ្នកត្រូវការជែងយានយន្តណាមួយដោយមូលហេតុគ្រាន់តែចង់ឈ្នះចិត្តអ្នកបើកបរដូចគ្នា សូមអ្នកគិតឡើងវិញថាតើអ្នកចំណេញបានអ្វីមកវិញពីការឈ្នះនេះ។ សូមចាំថានៅលើផ្លូវមានរថយន្តផ្សេងទៀតក្រៅពីអ្នក។

២. កុំបើកបរពេលស្រវឹង

ការស្រវឹងនឹងធ្វើឲ្យអ្នកបើកបរបាត់បង់ស្មារតី បាត់បង់ភាពម្ចាស់ការលើខ្លួនឯង ឬទន់ជ្រាយកើតឡើង ដែលនេះជាកត្តាដ៏ចំបងបំផុតបណ្ដាលឲ្យកើតមានគ្រោះថ្នាក់។ មានមនុស្សមិនតិចទេដែលក្លាយជាជនរងគ្រោះដោយសារគ្រឿងស្រវឹងនេះ ពិសេសគឺប្រឈមផ្លូវច្បាប់ទៀត។

៣. ស្គាល់យានយន្ត

អ្នកបើកបរគ្រប់រូបត្រូវយល់ដឹងពីស្ថានភាពយានយន្តរបស់ខ្លួនជាចាំបាច់បំផុត។ នៅពេលដែលអ្នកស្គាល់ស្ថានភាពយានយន្តរបស់អ្នកហើយ នោះអ្នកនឹងដឹងថា ទម្ងន់ផ្ទុក ល្បឿនអតិបរមា ផ្លូវដែលអ្នកត្រូវបើកបរ មានភាពសមស្របជាមួយលក្ខខណ្ឌយានយន្តរបស់អ្នកត្រឹមកម្រិតណា។

៤. បើកបរពេលយប់ត្រូវប្រយ័ត្នខ្ពស់បំផុត

បើកបរពេលយប់អ្នកចាំបាច់ត្រូវតែបន្ថែមការប្រុងប្រយ័ត្នខ្ពស់បំផុត ព្រោះថាការមើលឃើញទិសដៅនិងឧបសគ្គលើដងផ្លូវគឺជាភាពលំបាកមួយសម្រាប់បញ្ជាយានយន្តផ្ទាល់។ លើសពីនេះក្នុងករណីដែលយានយន្តមានបញ្ហាមិនអាចបើកបរបាននៅតាមផ្លូវនៅពេលយប់ ក៏មានផលលំបាកក្នុងការស្វែងរកជំនួយ។

៥. ត្រួតពិនិត្យរក្សាសុខភាពយាន្តយន្តមុនធ្វើដំណើរ

ការត្រួតពិនិត្យយានយន្តគឺជាការចាំបាច់បំផុតសម្រាប់អ្នកបើកបរគ្រប់រូប ត្រូវប្រាកដថា អ្នកបានត្រួតពិនិត្យចំណុចចម្បងៗមួយចំនួនដូចជា៖ ប្រេងម៉ាស៊ីន ប្រេងចង្កូត ប្រេងហ្វ្រាំង កង់បម្រុង ខ្យល់កង់រថយន្ត ស៊ីផ្លេ ទឹកលាងកញ្ចក់ ទឹកបញ្ចុះកំដៅ និងភ្លើង (ស៊ីញ៉ូ អំពូល ហ្វា កូត) បានត្រឹមត្រូវបំផុត។

៦. ស្លាកសញ្ញាចរាចរណ៍ និងល្បឿនកំណត់

ស្លាកសញ្ញាសម្គាល់នៅលើដងផ្លូវដូចជា៖ ផ្លូវកោង ផ្លូវទឹករលក ទីប្រជុំជន ឬសាលារៀន ។ល។ អ្នកបើកបរត្រូវស្វែងយល់នឹងស្គាល់ពីស្លាកសញ្ញាចរាចរណ៍ទាំងនេះ ព្រោះវាមានសារៈសំខាន់ខ្លាំងក្នុងការផ្លាស់ប្តូរឥរិយាបថបើកបរ និង បង្កើការប្រុងប្រយ័ត្នទុកជាមុនផងដែរ។

៧. ផ្ដោតអារម្មណ៍

អ្នកបើកបរមិនគួរចុចទូរស័ព្ទ ឬធ្វើអ្វីផ្សេងនោះទេ ព្រោះធ្វើឲ្យការផ្តោតអារម្មណ៍និងប្រុងប្រយ័ត្នលើការបើកបររបស់អ្នកមិនបានគ្រប់ជ្រុងជ្រោយ ព្រោះការធ្វេសប្រហែសរបស់អ្នកត្រឹមតែ ១ ឬ ២ វិនាទីក៏នឹងអាចបង្កើតឱកាសនៃគ្រោះថ្នាក់ចរាចរណ៍បានដែរ៕

អត្ថបទដោយ ៖ Su In
ប្រភព Sabay News

Read more

ការដ្ឋានកែលំអប្រព័ន្ធលូបង្ហូរទឹកមួយកន្លែងប្រើអស់ពេលពីរឆ្នាំជាងមិនទាន់ឃើញផ្លៃផ្កា

សីហា, 24, 2021 | By Rithy Media

រាជធានីភ្នំពេញ ៖ កាលពីចុងឆ្នាំ២០១៩​ មានការដ្ឋានមួយបានចាប់ផ្តើមដំណើរការកែលំអ​ប្រព័ន្ធលូបង្ហូរទឹកស្អុយ ដែលស្ថិតនៅតាមបណ្តោយផ្លូវលូ៥ ភូមិទ្រា៤​ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជាធានីភ្នំពេញ​ ដែលជាចំនុចផ្លូវកែង (ចំនុនទីតាំងក្នុងផែនទី Google Maps ) ។ ការដ្ឋានមួយនេះ សាងសង់ឡើងក្នុងគោលបំណងកែលំអប្រព័ន្ធលូបង្ហូរទឹកស្អុយ សម្រាប់ជួយសម្រួលដល់ប្រជាជនក្នុងតំបន់នេះ តែផ្ទុយទៅវិញការដ្ឋាននេះ មិនទាន់បានសម្រេចសកម្មភាពកែលំអនូវឡើយទេ មិនត្រឹមតែប៉ុណ្ណោះការដ្ឋាននេះត្រូវបានទុកចោល ដែលជាហេតុ បង្កអោយពិបាកដល់អ្នកធ្វើដំណើរ និងប្រជាពលរដ្ឋនៅដែលរស់នៅក្នុងតំបន់នេះដោយផ្ទាល់។

បើយោងតាមការលើកឡើងរបស់ប្រជាពលរដ្ឋ បង្ហាញពីភាពមិនពេញចិត្តចំពោះការដ្ឋានមួយនេះ ព្រោះប្រើរយៈពេលយូក្នងការសាងសង់ ណាមួយពួកគាត់មានការពិបាកក្នុងការធ្វើដំណើរ ការប្រកបអាជីវកម្ម និងខ្លះទៀត បានផ្អាកអាជីវកម្មបណ្តោះជាអាសន្នផងដែរ។​

គិតរហូតមកដល់ខែសីហា ឆ្នាំ២០២១នេះ មានរយៈពេល២ឆ្នាំជាងមកហើយ ដែលការដ្ឋានមួយនេះ បានបើកដំណើរការ ហើយមិនទាន់ដឹងថាពេលណាទើបបានបញ្ចប់។

Read more

លោក ស៊ុន ចាន់ថុល អំពាវនាវ​ឲ្យ​បញ្ឈប់​ការ​បង្ហូរ​ទឹក​កខ្វក់​ចូល​សមុទ្រ

ឧសភា, 2, 2019 | By សំឡេងទីក្រុង

ព្រះសីហនុៈ លោក​ ស៊ុន ចាន់ថុល ​រដ្ឋមន្ត្រី​ក្រសួង​សាធារ​ណការ ​និង​ដឹកជញ្ជូន ​​អំពាវ​នាវ​ឱ្យ​បញ្ឈប់​សកម្មភាព​បង្ហូរទឹក​កខ្វក់​ចូល​សមុទ្រ​នៅខេត្ត​ព្រះ​សីហនុ ​ស្របពេល​លោក​អះអាង​ថា​ មាន​ជនខិលខូច​ខ្លះ​បាន​លួច​បូមទឹក​កខ្វក់​ទម្លាក់​ចូលទៅ​សមុទ្រ ថ្វី​ដ្បិត​រដ្ឋាភិបាល​បាន​សម្រេច​បិទ​មិនឱ្យ​មាន​ការ​បង្ហូរទឹក​កខ្វក់​ចូល​សមុទ្រ​តាំង​ពី​មុន​ចូល​ឆ្នាំ​មក​ក្ដី។

លោក​ ស៊ុន ចាន់ថុល ​បាន​អំពាវ​នាវ​បែបនេះ​ នៅពេល​លោក​ និង​លោក ​អូន ព័ន្ធមុនីរ័ត្ន ​រដ្ឋមន្ត្រី​ក្រសួង​សេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ ​រួមទាំង​អភិបាល​ខេត្ត​ព្រះសីហនុ​លោក​យន្ត មីន​ បាន​ធ្វើ​ដំណើរ​ទៅពិនិត្យ​ស្ថានភាព​ប្រព្រឹត្ត​កម្ម​ទឹក​កខ្វក់​ក្រុង​ព្រះសីហនុ​ ខេត្ត​ព្រះសី​ហនុ​កាលពី​ថ្ងៃ​ម្សិល​មិញ។ លោក​ ស៊ុន ចាន់ថុល​ ក៏​អំពាវនាវ​ឱ្យ​លោក​ យន្ត មីន ​ត្រូវ​ខំប្រឹងប្រែង​បន្ថែមទៀត​ដើម្បី​ទប់ស្កាត់​សកម្មភាព​បង្ហូរ​ទឹក​កខ្វក់​ចូល​សមុទ្រ​នេះ។

លោក​ថា​៖ «ដោយសារ​មាន​ជនខិលខូច​នៅពេល​យប់​គាត់​បង្ហូរ​ទៅ អាហ្នឹង [ទឹក​កខ្វក់] ទៅ​ផ្ទាល់​ហ្មង​ចូល​សមុទ្រ​ អត់​ចូល មក​កន្លែង​ប្រព័ន្ធ​ចម្រោះ​ទេ។ ​ខ្ញុំ​ក៏​សូម​អំពាវនាវ​ដែរ ទៅ​ម្ចាស់​សណ្ឋា​គារ។ល។ សូម​មេត្តា​កុំ​បង្ហូរទឹក​កខ្វក់​ចូល​សមុទ្រ​ ត្រូវ​បង្ហូរ​តាម​ប្រព័ន្ធ​លូ​ឱ្យចូល​កន្លែង​យើង ​[ប្រព័ន្ធ​ចម្រោះ​ទឹក]​ សិន​ បើ​ទោះ​មិនអាច​កាត់បន្ថយ​អា​ជាតិគីមី​ ១០០% ​តែ​វា​ល្អ​ជាង​ការហូរ​ទៅ​សមុទ្រ​ផ្ទាល់​តែ​ម្ដង។ ដូច្នេះ​សូមកុំ​បំពាន​បង្ហូរទឹក​កខ្វក់​ចូល​សមុទ្រ​ វា​ធ្វើ​ឱ្យ​ប៉ះពាល់​បរិស្ថាន​ទឹក​សមុទ្រ​របស់​យើង»។

កាលពី​ចុងខែ​មីនា ​ឆ្នាំ​ ២០១៩ ​នេះ​ លោក ​ជា សុផារ៉ា ​រដ្ឋមន្ត្រី​ក្រសួងរៀបចំ​ដែនដី​ នគរូបនីយកម្ម​ និង​សំណង់ ​និង​ជា​ប្រធាន​​គណៈ​កម្មាធិការ​ជាតិ​គ្រប់គ្រង​និង​អភិវឌ្ឍន៍​តំបន់ឆ្នេរ​សមុទ្រ​កម្ពុជា​កាលពី​ចុងខែ​មីនា បាន​ដឹកនាំ​មន្ត្រី​ក្រសួងរៀបចំ​ដែនដី​ជាង​ ៣ ពាន់​នាក់ ទៅ​សិក្សា​ឈ្វេង​យល់​អំពី​បរិស្ថាន​នៅតាម​តំបន់​ឆ្នេរ​សមុទ្រ​នៃ​ព្រះសីហនុ ​បន្ទាប់​ពី​ការបញ្ឈប់​ការបង្ហូរ​ទឹក​កខ្វក់​ចូល​សមុទ្រ​ និង​ក្រោយពី​មាន​ការ​ដាក់​ដំណើរការ​ស្ថានីយបូម​ទឹកកខ្វក់​ចំនួន​ ៤ ទីតាំង ​សម្រាប់​បូម​បង្វែរ​ទឹក​កខ្វក់​ដែល​ធ្លាប់​ចូល​សមុទ្រ​ឲ្យ​ទៅ​កាន់​ស្ថានីយ​ចម្រោះ​ទឹក​កខ្វក់​វិញ។

លោក​ ស៊ុន ចាន់ថុល ​បាន​លើក​ឡើង​ទៀតថា ​មូលហេតុ​នាំឱ្យ​មានការ​បង្ហូរទឹក​កខ្វក់​ចូល​សមុទ្រ​កាលពីពេល​កន្លង​នេះ​ គឺ​ដោយសារ​ខេត្ត​ព្រះសីហនុ​មាន​ការ​រីកចម្រើន​ខ្លាំង​ផ្នែក​សំណង់​លឿន​ពេក​ និង​ហួស​ពី​ការ​ស្មាន ទុក ហើយក៏​ជា​កំ​ហុស​របស់​ក្រសួង​សាធារណ​ការ​ដែល​ពុំបាន​សិក្សា​អំពី​ផែន​ការមេ​ជា​មុន​ដើម្បី​គ្រប់គ្រង​ទឹក​កខ្វក់។

លោក​បន្ថែមថា ​បច្ចុប្បន្ន​ខេត្ត​ជាប់មាត់​សមុទ្រ​នេះ​ ត្រូវការ​សាងសង់ប្រព័ន្ធ​លូ​សម្រាប់​​ បង្ហូរទឹក​កខ្វក់​ និង​ធ្វើការ​កែលម្អ ​និង​សាងសង់​ប្រព័ន្ធ​ចម្រោះ​ទឹក​កខ្វក់​បន្ថែម​ទៀត ​ដើម្បី​ការពារ​កុំឱ្យ​ទឹក​កខ្វក់​ហូរ​ចូល​សមុទ្រ​សាជា​ថ្មី។

បើតាម​លោក ​ស៊ុន ចាន់ថុល​ ទឹក​កខ្វក់​ដែល​ហូរ​ចូលមក​ប្រព័ន្ធ​ចម្រោះ​ទឹក​សព្វថ្ងៃនេះ​ គឺមាន​ចំនួន​ ៤ ម៉ឺន​ម៉ែត្រ​គុប​ក្នុង​ ១ ថ្ងៃ​ ប៉ុន្តែ​មាន​លទ្ធភាព​អាច​ចម្រោះ​បានតែ​ជាង ៧ ពាន់​ម៉ែត្រ​គុប​ប៉ុណ្ណោះ​ក្នុង​ ១ ថ្ងៃ ​ហើយ​ដែល​ត្រូវឱ្យ​ក្រសួង​រៀបចំ​ប្រព័ន្ធ​បន្ថែមទៀត​

Read more

លោក ​ស ខេង ​អំពាវ​នាវ​ឲ្យ​ចូលរួម​ទប់​ស្កាត់​គ្រោះ​ថ្នាក់​ចរាចរណ៍

មេសា, 5, 2019 | By សំឡេងទីក្រុង

ភ្នំពេញៈ លោក ស ខេង ឧបនាយ​ករដ្ឋ​មន្រ្ដី រដ្ឋ​មន្រ្ដី​ក្រសួង​មហា​ផ្ទៃ បាន​អំពាវ​នាវ​ដល់សា​​ធារណជនឲ្យ​ចូល​រួម​​បង្ការ និង​ទប់​ស្កាត់​គ្រោះ​ថ្នាក់​ចរា​ចរ​ណ៍ ​នា​ឱកាស​ពិធី​បុណ្យ​ចូល​ឆ្នាំ​ថ្មី ប្រពៃណីជាតិខាង​មុខ​ ខណៈ​ដែល​គ្រាន់​តែ​នៅ​ក្នុង​ខែ​មីនា​កន្លង​មក​ មានអ្នក​ស្លាប់​ដោយសារ​គ្រោះ​ថ្នាក់​ចរាចរណ៍​រហូត​ដល់​ ២០៣ នាក់។

​ក្នុង​នាម​ប្រធាន ​គណៈ​កម្មា​ធិការ​ជាតិ​​សុវត្ថិភាព​ចរាច​រណ៍​ផ្លូវ​គោក លោក ស ខេង បាន​ចេញ​​លិខិត​អំពាវ​នាវ​មួយ​ចុះ​ថ្ងៃ​ទី ៣​ ខែ ​មេសា ​ដោយ​បាន​កោត​សរសើរ​ចំពោះ​អ្នក​ប្រើ​​ប្រាស់​ផ្លូវ​ដ៏​ច្រើន​លើស​លប់​ ដែ​ល​មាន​ឆន្ទៈ ក្នុង​ការ​ចូល​រួម​គោរព​ និង​អនុវត្ដ​ច្បាប់​ស្ដី​ពី​ចរាចរណ៍​ផ្លូវ​គោក​យ៉ាង​ផុលផុស​ ក្នុង​ពេល​ធ្វើ​ចរាចរណ៍ ដែល​បាន​រួម​​ចំណែក​ក្នុង​ការ​កាត់​បន្ថយ​ការ​បាត់​បង់​ជីវិត រង​របួស និង​ការ​ខូច​ខាត​ទ្រព្យ​សម្ប​ត្ដិ​ដោយ​គ្រោះ​ថ្នាក់​ចរាចរណ៍​​កន្លង​ទៅ។

ប៉ុន្តែទោះ​បីយ៉ាង​ណា លោកកត់​សម្គាល់​ថា ​គ្រោះ​ថ្នាក់​ចរាចរណ៍​ផ្លូវ​គោក​នៅ​តែ​ជា​បញ្ហា​ប្រឈម​ចំពោះ​មុខ និង​យូរ​អង្វែ​ង ដែល​អាច​កើត​ឡើង​ភ្លាមៗ​ ក្នុង​ករណី​អ្នក​ប្រើ​ប្រាស់​ផ្លូវ​មាន​ការ​ធ្វេសប្រហែស ឬខ្ជីខ្ជា​មិន​គោរព​ច្បាប់។

លោក​បាន​បញ្ជាក់​ថា៖ «ក្នុង​ឱកាសពិធី​បុណ្យ​ចូល​ឆ្នាំ​ប្រពៃណីជាតិ​ឆ្នាំនេះ យាន​យន្ដ​ធ្វើ​ចរាចរណ៍​ នឹង​មាន​កំណើ​ន​កើន​ឡើង​ខ្ពស់​ខុស​ប្រ​ក្រតី​ ដែល​អាច​​មាន​កំណើន​គ្រោះ​ថ្នាក់​ចរាចរណ៍​ ឬការ​កកស្ទះ​ចរាចរណ៍»។

ដើម្បី​បង្ការនិង​ទប់​ស្កាត់​គ្រោះ​​​​ថ្នាក់​ចរាចរណ៍​ផ្លូវ​គោកនា​ឱកា​ស​​ពិធី​ចូលឆ្នាំ​ខ្មែរ​ដែល​នឹង​ប្រព្រឹ​ត្ដ​ទៅ​ចាប់ពីថ្ងៃ​ទី ១៤ ដល់​​ថ្ងៃ​ ១៦ ខែ​ មេសា​ លោក ស ខេង បាន​អំពាវ​នាវ ដល់​សាធារណជន ជាអ្នក​ប្រើ​ប្រាស់​ផ្លូវ​ ត្រូវ​ត្រួត ពិនិត្យ​លក្ខណៈ​បច្ចេក​ទេស​យា​ន​​​យន្ដ​ជានិច្ច ពិសេស​ត្រួត​ពិនិត្យ​កង់ ចង្កូត ហ្រ្វាំង ភ្លើង​បំភ្លឺ​ រប​ស់​​យាន​យន្ដ​ជា​ដើម​ មុន​នឹង​ធ្វើ​ដំណើរ​​ទៅ​ទីកន្លែង​ណាមួយ។

ជា​មួយ​គ្នា​នេះលោកស ខេង ​បញ្ជាក់​​ទៀ​ត​​ថា សាធារណជន​ ដែល​ជា​អ្នក​ប្រើ​ប្រាស់​ផ្លូវ ដោយ​បើក​បរ​ទោ​ចក្រ​យាន​យន្ដ ត្រូវ​ពាក់​មួក​សុវត្ថិភាព​ជានិច្ច និង​ត្រូវ​ពាក់​ខ្សែ​ក្រវាត់​សុវត្ថិភាពជានិច្ច ក្នុង​ពេល​ធ្វើ​ដំណើរ​ដោយ​រថយន្ដ​ និង​ត្រូវ​បើក​បរ​ក្នុង​ស្មារតី​ប្រុងប្រ​យ័ត្ន​ជានិច្ច ប្រកប​ដោយ​សីលធម៌​យោគយល់​អធ្យាស្រ័យ​គ្នា។

លោក​​បន្ដថា​៖ «ត្រូវ​គោរព​សិទ្ធិ​អាទិភាព គោរព​សញ្ញា​ចរា​ចរណ៍ និង​បើក​បរ​ប្រកាន់​ស្ដាំ​ជានិច្ច ត្រូវ​បើក​បរ​ក្នុង​ស្មារតី​ប្រុង​​ប្រ​យ័ត្ន​ជានិច្ចប្រកប​ដោ​យ​សីលធម៌​ យោគយល់​អធ្យាស្រ័យ​គ្នា​។ មិន​ត្រូវ​បើក​បរ​លើស​ល្បឿន​កំណត់​ជាដាច់​​ខាត។ មិន​ត្រូវ​បើក​បរ​ក្រោម​ឥទ្ធិពល​នៃ​គ្រឿង​ស្រវឹង​ដាច់​ខាត។ មិន​ត្រូវ​បត់ ឬ​វ៉ា​ជែង ក្នុង​ភាព​ប្រថុយ​ប្រថាន ឬ​ធ្វេសប្រហែស​ឡើយ និង​មិន​ត្រូវ​បើក​បរ​ក្នុង​ស្ថានភាព​ងងុយ​ដេក​​ជា​ដាច់​ខាត»។

លោកស្រី លឹម សុខជា ទីប្រឹ​​ក្សា​ជាន់​ខ្ពស់ អង្គការ​សម្ព័​ន្ធ​ដើម្បី​សុវត្ថិភាព​ចរាច​រណ៍ផ្លូវ​គោក

Read more

កម្ពុជា ​ស្នើ​ចិន ​បន្ត​ជួយ​គាំទ្រ​គម្រោង​អភិវឌ្ឍន៍​ផ្លូវ ថ្នល់-រថភ្លើង

មេសា, 1, 2019 | By សំឡេងទីក្រុង

ភ្នំពេញៈ រដ្ឋមន្ត្រី​នៃ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​កម្ពុជា​លោក ស៊ុន ចាន់ថុល បាន​ស្នើ​ឲ្យ​ក្រសួង​ដឹកជញ្ជូន​ប្រទេស​ចិន​បន្ត​ផ្តល់​ការគាំទ្រ​ដល់​គម្រោង​អភិវឌ្ឍន៍​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវថ្នល់ និង​ផ្លូវ​រថភ្លើង​របស់​កម្ពុជា​។ នេះ​បើ​យោង​តាម​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​កម្ពុជា​។

យោង​តាម​កិច្ចពិភាក្សា​ក្នុង​ជំនួប​រវាង លោក ស៊ុន ចាន់ថុល និង លោក Li Xiaopeng រដ្ឋមន្ត្រី​ក្រសួង​ដឹកជញ្ជូន​នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន​ស្តី​អំពី​កិច្ចសហប្រតិបត្តិការ​លើ​វិស័យ​ហេដ្ឋារចនាសម្ព័ន្ធ​ដឹកជញ្ជូន​កាលពី​ថ្ងៃ​ទី​ ២៧ មីនា ឆ្នាំ​ ២០១៩ នៅ​ទីក្រុង​ប៉េកាំង លោក ស៊ុន ចាន់ថុល បាន​ស្នើឲ្យ​ភាគី​ចិន​សិក្សា​ផែនការមេ ដើម្បី​ពង្រីក​សមត្ថភាព​កំពង់ផែ កាត់បន្ថយ​តម្លៃ​សេវា និង​ពង្រឹង​ប្រសិទ្ធភាព​ដឹកជញ្ជូន​របស់​ប្រទេស​កម្ពុជា​ផង​ដែរ​។

កិច្ចពិភាក្សា​នេះ​បាន​ផ្តោត​ជា​សំខាន់​លើ​កិច្ចសហប្រតិបត្តិការ​រវាង​ប្រទេស​កម្ពុជា-ចិន​លើ​​វិស័យ​ហេដ្ឋារចនាសម្ព័ន្ធ​ដឹកជញ្ជូន និង​កិច្ចសហប្រតិបត្តិការ​ក្នុង​ក្របខ័ណ្ឌ​នៃ​គំនិត​ផ្តួចផ្តើម​ផ្លូវ​មួយ​ខ្សែក្រវាត់​មួយ និង​ធនាគារ​វិនិយោគ​ហេដ្ឋារចនាសម្ព័ន្ធ​អាស៊ី (AIIB)​។

លោក Li Xiaopeng បាន​និយាយ​ថា​កម្ពុជា​បាន​ដើរតួនាទី​ដ៏សំខាន់​ជា​សហស្ថាបនិក​នៃ​ធនាគារ​វិនិយោគ​ហេដ្ឋារចនាសម្ព័ន្ធ​អាស៊ី (AIIB) និង​ការគាំទ្រ​គំនិត​ផ្តួចផ្តើម​ផ្លូវ​មួយ ខ្សែក្រវាត់​មួយ​។

លោក Li Xiaopeng ក៏​បាន​បង្ហាញ​ពី​ការប្តេជ្ញាចិត្ត​ខ្ពស់​របស់​លោក​ក្នុង​ការចូលរួម​ពង្រឹង​កិច្ចសហប្រតិបត្តិការ​រវាង​ប្រទេស​កម្ពុជា-ចិន និង​បន្ត​កិច្ចខិតខំ​ប្រឹងប្រែង ដើម្បី​ជួយ​ជំរុញ​ការអភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​ដឹកជញ្ជូន​នៅ​កម្ពុជា​ព្រម​ទាំង​បាន​សន្យា​ជំរុញ​វិនិយោគិន​ចិន ជាពិសេស​ប្រធាន​សហគ្រាស​សាធារណៈ​ធំៗ​របស់​ខ្លួន​ឲ្យ​មក​វិនិយោគ​នៅ​កម្ពុជា​បន្ថែម​ទៀត តាមរយៈ​រូបភាព សាងសង់​ធ្វើ​អាជីវកម្ម​ផ្ទេរ​៕

ប្រភព៖ ភ្នំពេញបុ៉ស្តិ៍

Read more

យុវជន​ស្ម័គ្រចិត្ត ​១ ​ក្រុម​បន្ត​ចុះ​ប្រមូល​សំរាម​ចេញ​ពី​ក្នុង​លូទឹក​ស្អុយ​បឹង​ត្របែក

មិនា, 15, 2019 | By សំឡេងទីក្រុង

ភ្នំពេញៈ ដោយ​សារ​តែ​មាន​ចិត្ត​ស្រឡាញ់​បរិស្ថាន ចង់​ឲ្យ​ទី​ក្រុង​ស្អាត​មាន​សោភណភាព​ល្អ និង​ចង់​ផ្ញើ​សារ​ទៅ​អ្នក​ដែល​តែង​តែ​​មាន​ទម្លាប់​បោះ​ចោល​សំរាម​ពាស​វាល​ពាស​កាល​នោះឲ្យ​ងាក​មក​វិច​ខ្ចប់​សំរាម​ហើយ​ដាក់​​ចូល​ទៅ​ក្នុង​ធុង​សំរាម​ឲ្យ​បាន​ត្រឹម​ត្រូវយុវ​ជ​ន​ ១ ​ក្រុម​ ដែល​​មាន​គ្នា​ពី​ ១៥ ទៅ ៣០​ នាក់ បាន​ចេញ​មក​ប្រមូល​សំរាម​​ទាំង​យប់​ទាំង​ថ្ងៃ ដែល​អណ្តែត​ឡើង​ខាប់ ​នៅ​ក្នុង​ប្រឡាយ​លូ​ទឹក​ស្អុយ​បឹងត្របែក ។

ក្រុម​យុវ​ជន​ស្ម័គ្រចិត្ត​ទាំង​នេះដែល​មក​ពី​មជ្ឈដ្ឋាន​ផ្សេង​ៗ​គ្នា ហើយ​បាន​ទាក់​ទង​គ្នា​មក​ចូល​រួម​ធ្វើ​ការ​ងារ​សង្គម​នេះ តាម​រយៈ​បណ្តាញ​សង្គម​ហ្វេស​ហ៊ុក​បាន​ធ្វើ​សកម្ម​​ភាពប្រមូល​សំរាម​​ទាំង​យប់​ទាំង​ថ្ងៃ​​ចេញ​ពី​លូទឹក​ស្អុយ​បឹង​ត្របែក​នេះ មាន​រយៈ​ពេល ១២ ​ថ្ងៃ​មក​ហើយ។

ក្នុង​រយៈ​ពេល​ ១២​ ថ្ងៃ​មក​នេះ ពួក​គេ​ប្រមូល​​សំរាម​​​ចេញ​ពី​ប្រឡាយ​ទឹកស្អុយ​បឹង​ត្របែក​បាន​ជិត ៤០ តោន​ខណៈ​​សក​ម្ម​​ភាព​នេះបានធ្វើ​តាំងពីព្រឹក​រហូត​ដល់​ជិត​ពាក់​កណ្តាល​​យប់ ប៉ុន្តែ ​ព្រលឹម​ឡើង សំរាម​នៅតែ​បន្ត​អណ្តែត​ត្រៀប​ត្រា​ឡើង​ខាប់​ពេញ​ ផ្ទៃ​ប្រឡាយ​ដដែល។

លោក​ អិុ​ន រតនា អាយុ ២២​ ឆ្នាំ​ ដែល​ទើប​តែ​បញ្ចប់ការសិក្សាថ្នាក់​អនុបណ្ឌិត នៅ​សាកល​វិទ្យា​ល័យ​ជាតិ​គ្រប់​គ្រង​ ជា​អ្នក​សកម្ម​ម្នាក់​ ក្នុង​ចំណោម​យុវជន​ស្ម័គ្រចិត្ត​ចុះ​ប្រមូល​សំរាម​ក្នុង​លូទឹក​ស្អុយ​ទាំង​នេះ បាន​ឆ្លៀត​ឆ្លើយ​​តប​ជា​មួយ​ភ្នំពេញ​ប៉ុស្តិ៍ តាម​ឆាត​ហ្វេសប៊ុក​ ខណៈ​កំពុង​ជាប់​ប្រមូល​សំរាម​កាល​ពីម្សិល​មិញ​ថា កត្តា​ដែល​ជំរុញ​ឲ្យ​ពួកខ្លួន​ធ្វើការ​ប្រមូល​សំរាម​ពី​ក្នុង​ប្រឡាយ​ដែលមាន​ក្លិនស្អុយ​នេះ ព្រោះតែ​ខ្លួន​ស្រឡាញ់​បរិស្ថានចង់​ឲ្យ​ទីក្រុង​មាន​សោ​​​ភ័យ​ភាព និង​ចង់​ឲ្យ​ប្រជា​ពលរដ្ឋ​បាន​យល់ដឹង​កាន់តែ​ច្បាស់​ ពី​ផលប៉ះពាល់​នៃ​សំរាម តាមរយៈ​មិន​បោះ​សំរាម​​ចូល​ទៅក្នុង​លូ និង​ទុក​សំរាម​ឲ្យ​បាន​ត្រឹមត្រូវ។

រតនា​ ដែលមាន​ឈ្មោះ​ក្នុង​គណនី​ហ្វេ​ស​ប៊ុក Kodomo ដែល​បាន​ដាក់​បង្ហោះ​រូប​ជា​ច្រើន​ពី​សកម្ម​ភាព​ប្រមូល​សំរាម​ ហើយ​សព្វ​ថ្ងៃ​មិន​ទាន់​រក​ការ​ងារ​បាន​ធ្វើ​នៅ​ឡើយ​បន្ទាប់​ពី​រៀន​ចប់​ បាន​​និយាយ​ថា៖ «ចង់​ឲ្យ​អ្នក​រើស​ច្រើនជាង​អ្នក​បោះ​សំរាម ហើយ​សារ​របស់​ពួក​ខ្ញុំ គឺ​ចង់​ផ្ញើទៅ​អ្នកបោះ​​ចោល​សំរាម ត្រូវ​វេច​ខ្ចប់ ដាក់​ចូលក្នុង​ធុងសំរាម ហើយ​ចង់​ឲ្យ​មានការ​យល់ដឹង​ អំពី​ការ​ទុកដាក់​​សំរាម​ឲ្យ​បាន​ត្រឹមត្រូវ ​ចៀសវាង​ការបោះ​សំរាម​ចូល​លូ​បន្ត​ទៀត»។

យុវជន​ម្នាក់​ទៀត​ឈ្មោះ​ តេង វាសនា ជា​សិល្បករ​មួយរូប និង​បានបញ្ចប់​ថ្នាក់​បរិញ្ញាបត្រ​ផ្នែក​ទេសចរណ៍ ដែល​បាន​ចូលរួម​សកម្មភាព​ប្រមូល​សំរាម​ក្នុង​ទឹកស្អុយ​បឹងត្របែក​​នេះ​ដែរ​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ពី​ម្សិលមិញ​​ដែរ​ថា រហូតមកដល់​ពេលនេះ សំរាម​នៅតែ​បន្ត​មាននៅ​ក្នុង​ប្រឡាយ បើទោះ​ជា​មួយរយៈ​ចុង​ក្រោយ​នេះ ក្រុម​​​ពួកខ្លួនដោយមាន​ការ​សហការ​ជាមួយ​អាជ្ញាធរ ប្រមូល​ជា​រៀង​រាល់ថ្ងៃ​ក៏ដោយ​។

លោក​​បាន​និយាយ​ថា៖ «ទាក់​​​ទង​ជាមួយ​សំរាម​នៅក្នុង​លូ​ហ្នឹង គឺ​យើង​ចាប់ផ្តើម​ប្រមូល​ហ្នឹង ដែល​​កន្លែង​ដែល​យើង​ចាប់​ផ្តើម​ប្រមូល​ហ្នឹង គឺ​វា​មិន​សូវ​មាន​​ទេ តែ​នៅ​ខាងលើ និង​នៅ​ខាងក្រោម ពី​កន្លែង​ដែល​យើង​ប្រមូល​គឺ​នៅ​ច្រើន។ អ៊ីចឹ​ង​យើង​អត់​អាច​ថា ពួកគាត់​បោះ ឬ​មិន​បោះ​សំរាម​ចូល​ទៀត​ទេ ព្រោះ​ពេលខ្លះ យើង​ប្រមូល​ខាង​ក្រោម វា​ហូរ​ពី​ខាង​លើ​ថែម​ទៀត​ទៅ»។

វាសនា​ និយាយ​ទៀត​ថា៖ «បើ​ផ្តោត​ជារួម ថា ទាល់តែ​សំរាម​ហ្នឹង​អស់ពី​លូ ដែល​យើង​មិនដឹងថា នឹងមាន​រយៈពេល​ប៉ុន្មាន​ទៀត​ទេ ហើយ​បើ​យើង​ធ្វើ​ប៉ុណ្ណឹង​ហើយគាត់ (ពលរដ្ឋ) នៅតែ​បោះ​ចូល យើ​ង​សម្អាត​ទៀត …

Read more

រដ្ឋបាលរាជធានីភ្នំពេញស្នើរឱ្យរោងចក្រ សហគ្រាស ឃ្លាំងស្តុកទំនិញ និងយានដ្ឋានជួសជុល រថយន្តធំៗ ប្តូរទៅតំបន់ជាយក្រុងវិញ

កុម្ភៈ, 27, 2019 | By សំឡេងទីក្រុង

ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញ បានចេញសេចក្តីជូនដំណឹងស្តីពីផែនការរៀបចំផ្លាស់ប្តូរទីតាំងរោងចក្រ សហគ្រាស ឃ្លាំងស្តុកទំនិញ និងយានដ្ឋានជួសជុល រថយន្តធំៗ ពីតំបន់ទីប្រជុំជនទៅតំបន់ជាយក្រុង ស្ថិតនៅតាមបណ្តោយផ្លូវក្រវាត់ក្រុងទី៣ ក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ។​  បើយោងតាមសេចក្តីជូនដំណឹងរបស់ រដ្ឋបាលរាជធានីភ្នំពេញ ដែលបានចេញនៅថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០១៩ បានឲ្យដឹងថា៖

 

ដើម្បីរក្សាបាននូវសុវត្ថិភាព សណ្តាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈក្នុងក្រុង ព្រមទាំងបញ្ចៀសបាននូវការកកស្ទះចរាចរណ៍ និងកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ រដ្ឋបាលរាជធានីភ្នំពេញ សូមស្នើរឱ្យបងប្អូនប្រជាពលរដ្ឋជាម្ចាស់រោងចក្រ សហគ្រាស ឃ្លាំងស្តុកទំនិញ និងយានដ្ឋានជួសជុលរថយន្តធំៗ ដែលមានទីតាំងក្នុងតំបន់ទីប្រជុំជនក្នុងរាជធានីភ្នំពេញទាំងអស់ រៀបចំផ្លាស់ប្តូរទីតាំងអាជីវកម្មរបស់ខ្លួនឱ្យទៅស្ថិតនៅតាមបណ្តោយផ្លូវក្រវាត់ក្រុងទី៣វិញ ដែលក្រសួងសាធារណៈការ និងដឹកជញ្ជូន​ បានកំពុងស្ថាបនាផ្លូវឆ្លងកាត់រាជធានីភ្នំពេញ និងខេត្តកណ្តាល ចាប់ពីស្ពានព្រែកព្នៅ មហាវិថីឈ្នះៗ (ផ្លូវកប់ស្រូវ) ផ្លូវជាតិលេខ៤ ត្រង់គីឡូម៉ែត្រលេខ១៤+១០៥ ទៅភ្ជាប់នឹងផ្លូវជាតិលេខ១ ត្រង់គីឡូម៉ែត្រលេខ២៤+៨៤០ ដោយកាត់ផ្លូវជាតិលេខ៣ ផ្លូវជាតិលេខ២ និងផ្លូវជាតិលេខ២១ ដែលគម្រោងសាងសង់រួចរាល់នៅឆ្នាំ២០២១ខាងមុខនេះ។ ក្រោយពេលផ្លូវក្រវាត់ក្រុងទី៣នេះ សាងសង់រួចរាល់ រដ្ឋបាលរាជធានីភ្នំពេញ នឹងហាមឃាត់រថយន្តធុនធ្ងន់ គ្រប់ប្រភេទទាំងអស់ មិនអនុញ្ញាតឲ្យចរាចរណ៍ ចូលរាជធានីភ្នំពេញទៀតឡើយ។

 

Read more

មហាវិថីព្រះនរោត្តម នឹងមិនត្រូវបានអនុញ្ញាតឱ្យរថយន្តចតលើចិញ្ចើមផ្លូវទៀតឡើយ

កុម្ភៈ, 20, 2019 | By សំឡេងទីក្រុង

ភ្នំពេញ៖ រដ្ឋបាលខណ្ឌដូនពេញ​ នឹងធ្វើការរៀបចំសណ្តាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈ តាមបណ្តោយមហាវិថីព្រះនរោត្តម ដើម្បីសម្រួល ដល់ការធ្វើដំណើរ របស់ប្រជាពលរដ្ឋ ភ្ញៀវទេសចរ និងជាផ្លូវសម្រាប់ជនពិការ។ នេះបើតាមសេចក្តីជូនដំណឹងកាលពីថ្ងៃទី ១៨ ខែកុម្ភៈ ឆ្នាំ២០១៩ របស់អភិបាលខណ្ឌដូនពេញ​ លោក សុខ ពេញវុធ។

ក្នុងសេចក្តីជូនដំណឹងបានបញ្ជាក់ទៀតថា ការហាមឃាត់ យានយន្ដគ្រប់ប្រភេទ មិនឱ្យមានការឈប់ចត នៅលើចិញ្ចើមផ្លូវ ផ្លូវថ្មើរជើង និងការ៉ូឡាទាំងសងខាងផ្លូវនេះ ដើម្បីសុវត្ថិភាព សម្រាប់ប្រជាពលរដ្ឋ ក្នុងការធ្វើដំណើរឆ្លងកាត់ និងជៀសឱ្យផុតពីការកកស្ទះចរាចរណ៍ផងដែរ រដ្ឋបាលខណ្ឌដូនពេញបានចេញគោលការណ៍ដូចខាងក្រោមនេះ៖

១. មិនអនុញ្ញាតអោយមានការថតរថយន្តម៉ូតូ គ្រប់ប្រភេទនៅលើចិញ្ចើមផ្លូវសាធារណៈ និងផ្លូវស្រាប់អ្នកថ្មើរជើង

២. នៅខាងមុខទីតាំងអាជីវកម្មរបស់ខ្លួន ត្រូវមានចំណតផ្ទាល់ខ្លួន ដែលមិនត្រូវធ្វើឲ្យប៉ះពាល់ដល់សណ្តាប់ធ្នាប់សាធារណៈឡើយ។

៣. នៅមុខទីតាំងអាជីវកម្ម រួមទាំងស្ថាប័នរដ្ឋ ឯកជន ត្រូវសម្អាតអនាម័យឲ្យបានស្អាតជានិច្ច

៤. ម្ចាស់ទីតាំងស្ថាប័នរដ្ឋឯកជន អាចសុំចតរថយន្ត ម៉ូតូ តាមគំនូសទីតាំងដែលមន្ទីរសាធារណការបានកំណត់

៥. ក្នុងករណី នៅតែមិនអនុវត្តតាមសេចក្តីជូនដំណឹង រដ្ឋបាលខណ្ឌនឹងចាត់វិធានការ ដោយស្ទូចយករថយន្ត ម៉ូតូ មករក្សាទុកនៅខណ្ឌរយៈពេល១៥ថ្ងៃទើបដោះស្រាយជូន។

 

បញ្ជាក់៖ ក្នុងសេចក្តីជូនដំណឹងមិនទាន់បានបញ្ជាក់ពីពេលវេលាច្បាស់លាស់ដើម្បីរៀបចំសណ្តាប់ធ្នាប់នោះទេ

Read more

ស្នងការនគរបាលរាជធានីបង្កើតក្រុមការងារចុះដោះស្រាយការកកស្ទះចរាចរណ៍ និង លុបបំបាត់ចោលទាំងស្រុង ប៉ូលីសពួនចាំស្ទាក់ល្មើសចរាចរណ៍

កុម្ភៈ, 14, 2019 | By សំឡេងទីក្រុង

ស្នងការនគរបាលរាជធានីភ្នំពេញ លោក ស ថេត បានសម្រេចបង្កើតក្រុមអន្តរាគមន៍ពិសេសសម្រាប់ដោះស្រាយបញ្ហាកកស្ទះចរាចរណ៍ និងបញ្ហាចរាចរណ៍ក្នុងរាជធានីភ្នំពេញ។ បើយោងតាមទំព័រហ្វេសប៊ុករបស់លោកដែលបានបង្ហោះកាលពីថ្ងៃទី ១១ ខែកុម្ភៈ ឆ្នាំ ២០១៩ ការបង្កើតក្រុមអន្តរាគមន៍ពិសេសចំនួន៣ក្រុម ដែលមានសកម្មភាពដូចខាងក្រោយ៖
– ក្រុមនេះនឹងចល័តទៅគ្រប់គោលដៅដែលមានការកកស្ទះខ្លាំងរៀងរាល់ថ្ងៃ
– ទប់ស្កាត់ការជិះបញ្រ្ចាសនៅម៉ោងកកស្ទះ
– សុំអោយកម្លាំងសម្រួលចរាចរណ៍ពេលស្ទះខ្លាំងអោយបានធូរស្បើយ មិនត្រូវឈរលើថ្នល់មើលការកកស្ទះឡើយ
– ត្រូវជិះម៉ូតូចល័តទៅគ្រប់កន្លែងដែលស្ទះ ហើយសម្រួលដោះស្រាយបញ្ហាស្ទះភ្លាមៗ
– ត្រូវត្រៀមខ្លួនជានិច្ចនៅតាមច្រកចេញរាជធានីភ្នំពេញនៅពេលមានពិធីបុណ្យជាតិសំខាន់ៗ
– ត្រូវលុបបំបាត់សកម្មភាពពួនស្ទាក់ដើម្បីចាប់អ្នកប្រព្រឹត្តិបទល្មើសចរាចរណ៍
– នឹងមានបំប៉នវគ្គសិក្សាដល់មន្រ្តីនគរបាលចរាចរណ៍
– មិនត្រូវពិន័យលើសការកំណត់
– មិនត្រូវឆ្លើយដាក់កូនចៅពេលមានបញ្ហា
– ត្រូវកែជាបន្ទាន់នៅពេលពលរដ្ឋបត់ស្តាំទោះស្តុបឡើងពណ៍ក្រហមក៏ដោយ មិនត្រូវពិន័យឡើយ

ប្រភព៖ ស ថេត

Read more

សំឡេងទីក្រុង!

សំឡេងទីក្រុង!